រដ្ឋបាលខេត្តប៉ៃលិនដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ

រដ្ឋបាលខេត្តប៉ៃលិនដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ

សេចក្តីជូនដំណឹង ស្តីពី ​​ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនគិតថ្លៃរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ តាមពេលវេលាកំណត់ក្នុងតារាងខាងក្រោមៈ

រដ្ឋបាលខេត្តប៉ៃលិនសេចក្តីជូនដំណឹងរថយន្តក្រុងបុណ្យកាន់បិណ្ឌ

ព័ត៌មានពាក់ព័ន្ធ

មន្ទីរសាធារណការខេត្តប៉ៃលិន បើកយុទ្ធនាការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) រយៈពេល ៥ថ្ងៃ
សេចក្តីជូនដំណឹង
មន្ទីរសាធារណការខេត្តប៉ៃលិន បើកយុទ្ធនាការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) រយៈពេល ៥ថ្ងៃ
ប៉ៃលិន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដាក់ឱ្យដំណើរការរថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) ដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ និងម្ចាស់យានយន្តគ្រប់ប្រភេទក្នុងមូលដ្ឋាន ចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅឆ្ងាយរបស់ម្ចាស់យានយន្ត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោក ទៀ ប៊ុនលៀម សុំប្តឹងអំពីករណីបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុលេខៈ000568 (Bιν 0077) ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦
សេចក្តីជូនដំណឹង
លោក ទៀ ប៊ុនលៀម សុំប្តឹងអំពីករណីបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុលេខៈ000568 (Bιν 0077) ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦
លោក ទៀ ប៊ុនលៀម ភេទ ប្រុស អាយុ ៥៣ឆ្នាំ សញ្ជាតិ ខ្មែរ និងប្រពន្ធឈ្មោះ គៀត លីគុន អាយុ ៤៥ឆ្នាំ សញ្ជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។ ប្រកាស សុំប្តឹងអំពីករណីបាត់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុលេខៈ000568 (Bιν 0077) ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៦ ចេញដោយអគ្គសុរិយោដី និងភូមិសាស្ត្រ ដែលមាន ទីតាំងស្ថិតនៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្ដីជូនដំណឹង៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ប្រកាសជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថ
សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ប្រកាសជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថ
ខេត្តប៉ៃលិន ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងដល់សិស្ស និស្សិត និងស្រទាប់យុវជនទាំងអស់ឱ្យបានជ្រាបថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងដំណើរការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យអង្គភាពកងរាជអាវុធហត្ថ។ ចំពោះយុវជនដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងជួរកងរាជអាវុធហត្ថ ប្រកបដោយមនសិការ ស្នេហាជាតិ និងមានឧត្ដមគតិខ្ពស់ក្នុងការបម្រើជាតិមាតុភូមិ អាចអញ្ជើញមកទំនាក់ទំនងដកពាក្យ និងដាក់ពាក្យស្នើសុំចូលបម្រើការងារដោយឥតគិតប្រាក់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត រយៈពេល ៥ថ្ងៃ
សេចក្តីជូនដំណឹង
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត រយៈពេល ៥ថ្ងៃ
ខេត្តប៉ៃលិន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដំណើរការចុះអនុវត្តការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយប្រើប្រាស់រថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត (ឆៀកចល័ត) ជូនដល់ប្រជាពលរដ្ឋ និងម្ចាស់យានយន្តគ្រប់ប្រភេទនៅក្នុងខេត្ត ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដីចំនួន៣ភូមិ នៅឃុំស្ទឹងត្រង ស្រុកសាលាក្រៅ
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងស្តីពីការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដីចំនួន៣ភូមិ នៅឃុំស្ទឹងត្រង ស្រុកសាលាក្រៅ
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សូមជូនដំណឹងដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារ ហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដី ចំនួន៣ភូមិគឺ ភូមិស្ទឹងត្រង់ មានចំនួន ១៦១ក្បាលដី ភូមិថ្នល់បត់ មានចំនួន ២៥៧ក្បាលដី និងភូមិទួលខ្ពស់ មានចំនួន ៦៨៥ក្បាលដី ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឱ្យបានជ្រាបថា៖ ដើម្បីអនុវត្តតាមខ្លឹមសារនៃអនុក្រឹត្យខាងលើ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជា សាធារណៈ នូវឯកសារសុរិយោដី ដែលមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដីដែលក្រុមប្រតិបត្តិកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
សេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើអ្នកគ្រប់គ្រង ជាជនបរទេស ដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ជាមួយបងប្អូនកម្មករនិយោជិតខ្មែរ
សេចក្តីជូនដំណឹង
សេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើអ្នកគ្រប់គ្រង ជាជនបរទេស ដែលប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យ ជាមួយបងប្អូនកម្មករនិយោជិតខ្មែរ
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ ចេញថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ បន្ទាប់ពីក្រសួងទទួលបានបណ្តឹងពីកម្មករ-និយោជិត និងបានពិនិត្យវិភាគយ៉ាងល្អិតល្អន់លើរូបភាព និង សំឡេងពីកាមេរ៉ាសុវត្ថិភាព ស្តាប់ការបំភ្លឺរបស់សាក្សី និង ការសារភាពរបស់សាមីជនដែលជាអ្នកគ្រប់គ្រងជនបរទេសទាំង ២ រូប ក្នុងនោះ ម្នាក់បម្រើការងារនៅរោងចក្រ ចាស្ទីន អេលេន (ខេមបូឌា) ហ្គាមេន មែនញូហ្វែកឆឺរីង ឯ.ក ស្ថិតនៅខេត្តកណ្ដាល និង ម្នាក់ទៀតនៅរោងចក្រ មីង យ៉ាង អ៊ិនដាស្រ្ទី (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ ចុះអនុស្សរណៈលើការអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ ចុះអនុស្សរណៈលើការអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម

អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តគម្រោងសាងសង់ «សាលាមិត្តភាពកម្ពុជា-វៀតណាម» ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ត្រូវបានចុះហត្ថលេខា នៅទីក្រុងហូជីមិញ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលវៀតណាម និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
សកម្មភាពអាជ្ញាធរ

អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ

តាកែវ៖ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលក្រុងដូនកែវ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញបេសកកម្មអធិការកិច្ច និងទស្សនកិច្ចរបស់ លោកស្រី STEFANIA DINA នាយិកាផ្នែកកសិកម្ម ចំណីអាហារ ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ (AFNR) នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំងគណៈប្រតិភូអមដំណើរ នៅសាលប្រជុំរដ្ឋបាលក្រុងដូនកែវ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
អាជ្ញាធរខេត្តតាកែវ បើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកនៅបឹងតាកែវ ក្រុងដូនកែវ
សកម្មភាពថ្នាក់ដឹកនាំ

អាជ្ញាធរខេត្តតាកែវ បើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកនៅបឹងតាកែវ ក្រុងដូនកែវ

(ខេត្តតាកែវ)៖ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ និងជាប្រធានអនុគណៈកម្មការបច្ចេកទេសរៀបចំការប្រណាំងទូក នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកនៅក្រុងដូនកែវ ដែលគ្រោងរៀបចំប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមផែនការគ្រោងទុក និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត
«ទិវាសុខភាពភ្នែកពិភពលោក» មន្ទីរពេទ្យភ្នែកតាកែវផ្តល់ការព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋឥតគិតថ្លៃចំនួន
សុខាភិបាល

«ទិវាសុខភាពភ្នែកពិភពលោក» មន្ទីរពេទ្យភ្នែកតាកែវផ្តល់ការព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋឥតគិតថ្លៃចំនួន

តាកែវ៖ ទិវាសុខភាពភ្នែកពិភពលោកជាសកល ដែលតែងតែរៀបចំធ្វើឡើងនៅក្នុងខែតុលា សម្រាប់ឆ្នាំ២០២៦ នេះ មន្ទីរពេទ្យភ្នែកតាកែវ នឹងបើកការព្យាបាល និងវះកាត់ជំងឺភ្នែកជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ២ថ្ងៃ ចំនួន ៧០០នាក់។

មន្ទីរព័ត៌មានខេត្តតាកែវ
មន្ទីរព័ត៌មានខេត្តតាកែវ
អានបន្ត