
អាជ្ញាធរខេត្តតាកែវ៖ ការសាងសង់មណ្ឌលសុខភាពថ្មី នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន
លោកអភិបាលរងខេត្តតាកែវ បានគូសបញ្ជាក់ថា ការសាងសង់អគារមណ្ឌលសុខភាពថ្មីនាពេលនេះ គឺជាសមិទ្ធិផលដ៏សំខាន់មួយក្នុងវិស័យសុខាភិបាល ដែលនឹងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង ។







