ក្រសួងការងារ និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំ «វេទិកាការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅសាលាក្រុងសែនមនោរម្យ ដើម្បីនាំយកឱកាសការងារជូនពលរដ្ឋ និងយុវជនដល់មូលដ្ឋាន
មណ្ឌលគិរី៖ ឯកឧត្តម សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ដោយមានការអញ្ជើញចូលរួមពីលោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរឃុំ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សាខាខេត្ត ស.ស.យ.ក. ព្រមទាំងតំណាងរោងចក្រ-សហគ្រាស ពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណសាលាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី អានបន្ត