
កាកបាទក្រហមកម្ពុជា ប្រកាសទទួលស្គាល់ ឯកឧត្តម គង់ គឹមនី ជាប្រធានគណៈកម្មាធិការសាខាខេត្តមណ្ឌលគិរី អាណត្តិទី៦
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី អាណត្តិទី៦ ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។











