
រដ្ឋបាលខេត្តតាកែវ ជំរុញអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ពន្លឿនការដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់
អភិបាលរងខេត្តតាកែវ លោក អម សុភា បានធ្វើការជំរុញ និងក្រើនរំលឹកដល់អាជ្ញាធរមូល ដ្ឋាន មន្ទីរអង្គភាព ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លើយតប និងដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាសំណូម ពរនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយមិនត្រូវទុកចោល ឬអូសបន្លាយពេលវេលាយូរនោះឡើយ ។








