ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

វីដេអូចំរុះ
ប្រតិភូខេត្តកណ្ដាល ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី ម៉ៃ ឡាក់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក
ប្រតិភូខេត្តកណ្ដាល ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី ម៉ៃ ឡាក់ នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក


បរិស្ថាន
យុទ្ធនាការ ចុះរៀបចំ និងសម្អាតបរិស្ថាន អនាម័យតាម ដងផ្លូវជាតិលេខ៧៦ និងតំបន់មួយចំនួននៅទីប្រជុំជន ស្រុកកោះញែក
មណ្ឌលគិរី ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក សី ទូច អភិបាល នៃគណៈអភិបាលស្រុក លើការងារគ្រប់គ្រងបរិស្ថាន និងសោភ័ណភាពក្នុងមូលដ្ឋាន នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក សា ស្លឹម អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុក សហការជាមួយកម្លាំងអធិការនគរបាលស្រុកកោះញែក និងកម្លាំងរដ្ឋបាលឃុំ ចុះយុទ្ធនាការចុះរៀបចំ និងសម្អាតបរិស្ថាន អនាម័យតាមដងផ្លូវជាតិលេខ៧៦ និងតំបន់មួយចំនួននៅទីប្រជុំជនស្រុកកោះញែក។
សកម្មភាពនាថ្ងៃនេះ រួមមាន៖ ការបោសសម្អាត កាប់ឆ្ការព្រៃស្មៅដែលដុះលយចូលដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ការមើលឃើញរបស់អ្នកធ្វើដំណើរ ក៏ដូចជាការប្រមូលកាកសំណល់ផ្សេងៗ ដើម្បីធានាបាននូវ បរិស្ថានស្អាត កាត់បន្ថយសម្រាម និងការបំពុលផ្សេងៗជាពិសេសការលុបបំបាត់ទីកន្លែង ដែលអាចក៏កើតមានឡើងនូវជម្រកមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ៕


សន្តិសុខសង្គម
នគរបាលក្រុងសែនមនោរម្យ បង្ក្រាបករណីគ្រឿងញៀនទ្រង់ឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតថ្នាំញៀនជិត ៨០ក្រាម
ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោក ឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនមួយករណីផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនអ្នកជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម គឹម គង់នី អភិបាលខេត្ត រួមទាំងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ និងគណៈកម្មាធិការសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ផ្តល់ជូនក្មួយៗកុមារា កុមារី ចំនួន ៥៧នាក់ ដែលមានជំងឺគ្រុនឈាម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។


សន្តិសុខសង្គម
ឃាត់ខ្លួនស្ត្រីម្ចាស់តូបម្នាក់ ករណីបន្លំលក់ និងបញ្ចាំគ្រឿងអលង្ការកាឡៃជិត ៣គីឡូក្រាម បោកប្រាស់លុយរាប់លានរៀល
បាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងជំនាញ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ ពីបទ «ឆបោក» ករណីយកគ្រឿងអលង្ការកាឡៃ (បន្លំធ្វើជាមាស និងប្លាទីន) ទៅលក់ និងដាក់បញ្ចាំឱ្យជនរងគ្រោះចំនួន ៥នាក់ អស់ប្រាក់សរុបរាប់លានរៀល។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពី ម៉ោង១១:១០នាទីព្រឹក ថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ៣ករណីក្នុងភូមិសាស្ត្រស្រុកកំពង់សៀម និងស្រុកកងមាស
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ បានសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទចំនួន ៣ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម និងស្រុកកងមាស ។


ការអភិវឌ្ឍ
វិស័យផ្គត់ផ្គង់ទឹកស្អាត អនាម័យជនបទ និងសេវាសាធារណៈ គឺជាកត្តាគន្លឹះ ដ៏សំខាន់ មិនអាចខ្វះបាន របស់ប្រជាពលរដ្ឋ
ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ លោក រស់ នឿន អភិបាលរងខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ដូចនេះ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី ២ ឆ្នាំ២០២៦ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដោយមានការចូលរួមពីលោក ហត ឫទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង-ស្រុក តំណាងអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីបច្ចេកទេសជាច្រើនរូប ក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងជំរុញវឌ្ឍនភាពការងារលើវិស័យទឹកស្អាត និងអនាម័យជនបទក្នុងខេត្តប៉ៃលិន ឲ្យមានប្រសិទ្ធិភាព នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន។


វីដេអូចំរុះ
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីកម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៦


វីដេអូចំរុះ
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីអត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៦


ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧
រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំផ្សព្វផ្សាយការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧


សន្តិសុខសង្គម
ប្រជាពលរដ្ឋខេត្តប៉ៃលិនមានអត្រាប្រើប្រាស់បង្គន់អនាម័យចំនួន ៩៦,៧៦%
ប៉ៃលិន៖ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំត្រីមាសទីពីរ ឆ្នាំ២០២៦ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរអភិវឌ្ឍន៍ខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន, លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើរបាយការណ៍អោយដឹងថាៈ ប្រជាពលរដ្ឋខេត្តប៉ៃលិន មានអត្រាប្រើប្រាស់បង្គន់អនាម័យចំនួន ១៨,៣៣១ បង្គន់ ស្មើនឹង ៩៦,៧៦% និងមានបង្គន់អនាម័យរួមចំនួន១៦៤ បង្គន់ បន្ថែមទៀត។


សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំ បូកសរុប ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងទិសដៅ ឆមាសទី២ ឆ្នាំ២០២៦
(កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំបូកសរុប ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងទិសដៅ ឆមាសទី២ ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមមធិបតីភាព ឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុម៣ ប្រចាំខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
នាយករដ្ឋបាលសាលាខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិភាក្សា ការងារគ្រប់គ្រងអាជីវកម្មរ៉ែ ក្នុងនៅក្នុងក្របខណ្ឌខេត្តកំពង់ចាម
(កំពង់ចាម) លោក ជា សីលា នាយករដ្ឋបាលសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពីការស្មើសុំអនុញ្ញាតចំពោះសកម្មភាពជីក ស្តារ និង ធ្វើអាជីវកម្មអាចម៍ដី ដោយមានការចូលរួមពី រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាព នៅសាលាខេត្តកំពង់ចាម ។

