
អគារសល្យសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្រោយជួសជុលរួចរាល់ ១០០% នឹងត្រៀមបើកជាផ្លូវការ ទទួលបម្រើសេវាជូនប្រជាពលរដ្ឋ
តាកែវ៖ អគារសល្យសាស្ត្រ (អគារសម្រាកព្យាបាលជំងឺក្រោយវះកាត់) នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ត្រូវបានជួសជុល កែលម្អ និងរៀបចំយ៉ាងស្អាតបាតរួចរាល់ជាស្ថាពរ ១០០% ហើយ ព្រមទាំងបានរៀបចំកម្មវិធីសូត្រមន្ត ដើម្បីរៀបចំដាក់ឱ្យដំណើរការផ្លូវការ និងបើកទ្វារទទួលស្វាគមន៍ បម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៦នេះ។











