ពលរដ្ឋជិត ៣០០នាក់ ក្នុងស្រុកទ្រាំង ទទួលបានការពិនិត្យ សុខភាពភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យភ្នែកតាកែវ និងអង្គការដៃគូ
ទ្រាំង៖ ក្រោមការសហការរៀបចំរវាងអង្គការការីតាស មន្ទីរពេទ្យភ្នែកតាកែវ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ព្រមទាំងទទួលបានការឧបត្ថម្ភថវិកាយ៉ាងថ្លៃថ្លាពីអង្គការ The Fred Hollows Foundation និងអង្គការ Bloomberg Philanthropies កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីពិនិត្យ និងប្រឹក្សាសុខភាពភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពត្រឡាច ស្ថិតក្នុងភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
Takeo provincial dept. of information អានបន្ត