
រដ្ឋបាលស្រុកព្រៃកប្បាស នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តឈ្នះ និងវត្តធម្មវិន័យ ក្នុងឃុំស្នោ
លោក អ៉ិត សារ ប្រធានក្រុមប្រឹក្សាស្រុកព្រៃកប្បាស និងលោក គិន ភក្ដី អភិបាល នៃគណៈអភិបាលស្រុក ព្រមទាំងភរិយា បានដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន នាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តឈ្នះ និងវត្តធម្មវិន័យ ស្ថិតក្នុងឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។











