
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់រដ្ឋបាលសាធារណៈជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកែទម្រង់រដ្ឋបាលសាធារណៈគឺជាស្នូលនៃអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេសកម្ពុជា ។ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្ដីពីកិច្ចការមុខងារសាធារណៈក្រោមមូលបទ "នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង”









