
អភិបាលស្រុកទ្រាំង ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពលង់ទឹកស្លាប់ នៅឃុំសំបួរ
លោក អ៊ុំ ចំរើន អភិបាល នៃគណៈអភិបាលស្រុកទ្រាំង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទ្រាំង រួមដំណើរដោយលោក សោភ័ណ្ឌ ផល្លា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទ្រាំង បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពឈ្មោះ កឹម អ៊ាម ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់លង់ទឹក ស្ថិតនៅភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។









