
រដ្ឋបាល ស្រុកអង្គរបូរី បោះបង្គោល និងលើកផ្លាកសម្គាល់ព្រំប្រទល់រដ្ឋបាល ដើម្បីភាពច្បាស់លាស់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន
លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី បានដឹកនាំក្រុមការងារ និងសហការី ចុះដាំបង្គោល និងលើកផ្លាកសម្គាល់ព្រំប្រទល់រដ្ឋបាលយ៉ាងសកម្ម រវាង ឃុំពន្លៃ ស្រុកអង្គរបូរី និង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។











