
អភិបាលស្រុកកោះអណ្តែត ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារវីរយុទ្ធជនជួរមុខឈរជើងនៅប្រាសាទព្រះវិហារ
នាព្រឹកថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៦ នេះ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត អមដំណើរដោយសហការី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធររដ្ឋបាលឃុំធ្លាប្រជុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅផ្តល់ជូនគ្រួសារវីរយុទ្ធជនជួរមុខ វរសេនីយ៍ត្រី វ៉ា ពៅ (អត្តលេខ ០៣៧ ៤២៧) ដែលកំពុងបំពេញបេសកកម្មការពារទឹកដីយ៉ាងសកម្ម ក្នុងកងពលធំអន្តរាគមន៍លេខ៣ នៅទិសទី១ ប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។











