
ឯកឧត្តម វ៉ី សំណាង៖ «សុខសន្តិភាព បានផ្តល់ឱកាសពេញលេញជូនប្រជាពលរដ្ឋ ជួបជុំធ្វើបុណ្យទានប្រកបដោយក្តីសប្បាយរីករាយ»
តាកែវ៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី ៧ នៅវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី ០៣ ខែតុលា ឆ្នាំ ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់យ៉ាងច្បាស់ពី «កត្តាសុខសន្តិភាព» ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ បានជួបជុំគ្នាយ៉ាងសប្បាយរីករាយ និងបានធ្វើបុណ្យទានតាមវត្តអារាមនានានៅទូទាំងប្រទេស។








