
មន្ទីរសុខាភិបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៣ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត
លោកស្រី ឡុង បូណារេត អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាល មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។








