
សាខាពន្ធដារខេត្តតាកែវ អំពាវនាវដល់ម្ចាស់មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ប្រញាប់រួសរាន់បង់ពន្ធប្រចាំឆ្នាំ២០២៦ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីចៀសវាងការផាកពិន័យតាមច្បាប់
លោក ជិន គឹមស្រេង ប្រធានសាខាពន្ធដារខេត្ត តាកែវ បានថ្លែងក្រើនរម្លឹក និងអំពាវនាវយ៉ាងទទូចដល់ម្ចាស់មធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទទាំងអស់ក្នុងខេត្តតាកែវ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៦ សូមប្រញាប់រួសរាន់អញ្ជើញមកបង់ពន្ធឱ្យបានទាន់ពេលវេលា ។







