រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ

រដ្ឋបាលស្រុកបាកាន ធ្វើការច្រានចោល និងបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានមិនពិតអំពីអាជីវកម្មបូមខ្សាច់ក្នុងស្ទឹងបុរាណ

ពោធិ៍សាត់៖ រដ្ឋបាលស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុង ចំពោះការបង្ហោះវីដេអូរបស់គណនីទូរទស្សន៍ BNTvOnline កាលពីថ្ងៃទី៩ ខែសីហា ដែលបានចោទប្រកាន់ថា មានការបូមខ្សាច់អនាធិបតេយ្យក្នុងស្ទឹងបុរាណ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង។ រដ្ឋបាលស្រុកបានបញ្ជាក់ថា ការចុះផ្សាយនេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម ប៉ុណ្ណោះ។ ផ្ទុយទៅវិញ សកម្មភាពជាក់ស្តែងគឺជាអាជីវកម្ម «ខ្សាច់បក» របស់លោក ខា ហុងលី ដែលកំពុងប្រតិបត្តិការលើដីកម្មសិទ្ធិស្របច្បាប់ (ទិញពីប្រជាពលរដ្ឋ) និងមានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋបាលខេត្តពោធិ៍សាត់ (លេខ ៣០៥៦/២៦ ខណស) ព្រមទាំងបានបង់សួយសារជូនរដ្ឋ និងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ពីមន្ទីររ៉ែ និងថាមពលខេត្ត។ អាជ្ញាធរស្រុកបាកានបានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែករំលែក ឬបញ្ចេញមតិគ្មានមូលដ្ឋាន ដែលអាចប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់៕

Related News

សេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់
Press releases
សេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានច្រានចោលទាំងស្រុងនូវការផ្សាយរបស់ទំព័រហ្វេសប៊ុកឈ្មោះ «បណ្តាញព័ត៌មានថ្មី N3» ដែលបានចុះផ្សាយថា លោក ប្រុក សៀក កំពុងកាប់គាស់ពាក់ព័ន្ធជាមួយមន្ត្រីបរិស្ថាន ឬស្ថិតក្រោមដីកសិកម្មអត់មានត្រូវបរិស្ថានមកលូកលាន់បាន ហើយមន្ត្រីបរិស្ថានចាប់ខ្លួនយកទៅដាក់នៅស្នងការដ្ឋាន។
Pursat provincial dept. of information
Pursat provincial dept. of information
Read More
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកភ្នំក្រវាញ
Press releases
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកភ្នំក្រវាញ
រដ្ឋបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា៖ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់គេហទំព័រ «អស្ដាយញូស៍-RskyNews.Kh» នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ អំពីករណីប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរជួសជុលផ្លូវមួយខ្សែដែលកំពុងរងការខូចខាត រដ្ឋបាលស្រុកសូមធ្វើការបំភ្លឺ និងជម្រាបជូនអំពីស្ថានភាពពិត និងផែនការដោះស្រាយ។
Pursat provincial dept. of information
Pursat provincial dept. of information
Read More
សេចក្ដី​បំភ្លឺ​ពត៌មាន​ រដ្ឋបាល​ស្រុក​វាលវែង​ មាន​កិត្តិយស​ សូម​បំភ្លឺ​ជូន​ដល់​សាធារណៈ​ជន​ និង​បណ្ដាញសង្គម​ផ្សព្វផ្សាយ​ពត៌មាន

សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកបាកាន
Press releases
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកបាកាន
ការបំភ្លឺលើការផ្សព្វផ្សាយ៖ រដ្ឋបាលស្រុកបញ្ជាក់ថា ការផ្សព្វផ្សាយរបស់គណនីខាងលើមានប្រើពាក្យពេចន៍ និងការបញ្ចេញមតិដែលអាចបង្កឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រី ដោយមិនបានឆ្លុះបញ្ចាំងពីព័ត៌មានពេញលេញឡើយ។
Pursat provincial dept. of information
Pursat provincial dept. of information
Read More
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រតិកម្ម និងច្រានចោលព័ត៌មានមិនពិត ជុំវិញចំណាត់ការលើសកម្មជនដីធ្លីនៅស្រុកវាលវែង
Press releases
រដ្ឋបាលខេត្តពោធិ៍សាត់ ប្រតិកម្ម និងច្រានចោលព័ត៌មានមិនពិត ជុំវិញចំណាត់ការលើសកម្មជនដីធ្លីនៅស្រុកវាលវែង
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺផ្លូវការ ដើម្បីច្រានចោល និងបំភ្លឺជូនសាធារណជនឱ្យបានដឹងពីការពិត ក្រោយពេលមានគណនីហ្វេសប៊ុកផេកឈ្មោះ «បណ្តាញព័ត៌មានថ្មី» ធ្វើការផ្សព្វផ្សាយព័ត៌មានខុសការពិត គ្មានមូលដ្ឋានច្បាស់លាស់ ពាក់ព័ន្ធនឹងចំណាត់ការលើសកម្មជនដីធ្លី និងការគ្រប់គ្រងដីនៅតំបន់ឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង។
Pursat provincial dept. of information
Pursat provincial dept. of information
Read More
សមត្ថកិច្ចស្រុកវាលវែង ឃាត់ខ្លួនបុគ្គលឈ្មោះ ប្រុក សៀក តាមបណ្តឹងបរិហារកេរ្តិ៍ និងញុះញង់លើបណ្តាញសង្គម
Press releases
សមត្ថកិច្ចស្រុកវាលវែង ឃាត់ខ្លួនបុគ្គលឈ្មោះ ប្រុក សៀក តាមបណ្តឹងបរិហារកេរ្តិ៍ និងញុះញង់លើបណ្តាញសង្គម
យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង បានទទួលបណ្តឹងពីឈ្មោះ ជា ដារី អាយុ ៣៧ឆ្នាំ (មន្ត្រីរាជការ) និងឈ្មោះ ម៉ម គឹមហេង អាយុ ៤៣ឆ្នាំ (មេភូមិឧបសម្ព័ន្ធ) រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ដើមបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ទំព័រហ្វេសប៊ុកឈ្មោះ "ផ្កាយព្រឹក lenglay Kpp" បានបង្ហោះវីដេអូដែលមានខ្លឹមសារញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈមកលើរូបពួកគាត់ ដោយមានការចូលរួមពីបុគ្គលឈ្មោះ ប្រុក សៀក។
Pursat provincial dept. of information
Pursat provincial dept. of information
Read More

Latest News

សមាជិកក្រុមប្រឹក្សាខេត្តតាកែវចាត់ទុកការកសាងរូបសំណាកបង្កងនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងខេត្តតាកែវកាន់តែច្រើនឡើង
Leadership activities

សមាជិកក្រុមប្រឹក្សាខេត្តតាកែវចាត់ទុកការកសាងរូបសំណាកបង្កងនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងខេត្តតាកែវកាន់តែច្រើនឡើង

សមាជិកក្រុមប្រឹក្សាខេត្តតាកែវបានសម្ដែងការសាទរចំពោះរដ្ឋបាលខេត្តតាកែវ ដែលបានកសាងសមិទ្ធផលថ្មីរូបសំណាកបង្កងបាញ់ទឹក នៅមាត់បឹងតាកែវកណ្ដាលក្រុងដូនកែវ ដោយចាត់ទុកសមិទ្ធផលថ្មីនេះវាបានជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាលេងកម្សាន្ត ក្នុងក្រុងដូនកែវកាន់តែច្រើនជាពិសេសវានិងជួយលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋថែមទៀត។

Takeo provincial dept. of information
Takeo provincial dept. of information
Read More
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការរៀបចំសោភ័ណភាពជុំវិញមាត់បឹងតាកែវ
Leadership activities

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការរៀបចំសោភ័ណភាពជុំវិញមាត់បឹងតាកែវ

អភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំជុំវិញ បរិវេណរូបសំណាកបង្កង សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញមាត់បឹងតាកែវ ។

Takeo provincial dept. of information
Takeo provincial dept. of information
Read More
មន្ទីរការងារខេត្តតាកែវ ចុះដោះស្រាយវិវាទការងារនៅរោងចក្រស្បែកជើង ប្រាយ ហ្វ្លាស់ស៊ីង ទទួលបានលទ្ធផលសះជា និងឈានដល់ការសម្រុះសម្រួលបញ្ចប់កូដកម្ម
Social security

មន្ទីរការងារខេត្តតាកែវ ចុះដោះស្រាយវិវាទការងារនៅរោងចក្រស្បែកជើង ប្រាយ ហ្វ្លាស់ស៊ីង ទទួលបានលទ្ធផលសះជា និងឈានដល់ការសម្រុះសម្រួលបញ្ចប់កូដកម្ម

ខេត្តតាកែវ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក មឹង វិរិយា បានដឹកនាំមន្ត្រីអធិការកិច្ចការងារ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ដោះស្រាយករណីកូដកម្មរបស់កម្មករនិយោជិត នៅក្រុមហ៊ុន ប្រាយ ហ្វ្លាស់ស៊ីង ឯ.ក (Bright Flushing Co., Ltd.) ដែលជា រោងចក្រផលិតស្បែកជើង ស្ថិតនៅក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

Takeo provincial dept. of information
Takeo provincial dept. of information
Read More
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំអាជ្ញាធរខេត្តតាកែវ បន្តពង្រឹងការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»
Leadership activities

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំអាជ្ញាធរខេត្តតាកែវ បន្តពង្រឹងការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»

តាកែវ៖ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរខេត្តតាកែវ រួមនឹងមន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ និងបន្តពង្រឹងការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានកាន់តែល្អប្រសើរថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ។

Takeo provincial dept. of information
Takeo provincial dept. of information
Read More