
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំអាជ្ញាធរខេត្តតាកែវ បន្តពង្រឹងការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»
តាកែវ៖ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរខេត្តតាកែវ រួមនឹងមន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ និងបន្តពង្រឹងការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានកាន់តែល្អប្រសើរថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ។








