
សមាជិកក្រុមប្រឹក្សាខេត្តតាកែវចាត់ទុកការកសាងរូបសំណាកបង្កងនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងខេត្តតាកែវកាន់តែច្រើនឡើង
សមាជិកក្រុមប្រឹក្សាខេត្តតាកែវបានសម្ដែងការសាទរចំពោះរដ្ឋបាលខេត្តតាកែវ ដែលបានកសាងសមិទ្ធផលថ្មីរូបសំណាកបង្កងបាញ់ទឹក នៅមាត់បឹងតាកែវកណ្ដាលក្រុងដូនកែវ ដោយចាត់ទុកសមិទ្ធផលថ្មីនេះវាបានជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាលេងកម្សាន្ត ក្នុងក្រុងដូនកែវកាន់តែច្រើនជាពិសេសវានិងជួយលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋថែមទៀត។








