
កម្លាំងអាវុធហត្ថខេត្តតាកែវ បំបែកសំណុំរឿងជួញដូរគ្រឿងញៀនក្នុងស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងដកហូតថ្នាំញៀនជិត ៣០០ក្រាម
តាកែវ ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងអាវុធហត្ថបានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនជាបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់។










