ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ទទួលអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ទទួលអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្ត

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការសាលាខេត្ត បានអញ្ជើញទទួលស្វាគមន៍ និងទទួលយកអំណោយមនុស្សធម៌ ដែលបាននាំយកមកប្រគល់ជូនដោយផ្ទាល់ពី ព្រះញាណរង្សី ឈិន ហន សមាជិកថេរៈសភាពគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តមណ្ឌលគិរី ព្រមទាំងមន្ត្រីសង្ឃគ្រប់ឋានុក្រម។ អំណោយមនុស្សធម៌ដែលបានប្រគល់ជូនរដ្ឋបាលខេត្តមណ្ឌលគិរីនាឱកាសនោះ រួមមាន៖ អង្ករចំនួន ០១តោន មីកញ្ចប់៖ ចំនួន ៦០កេស ភេសជ្ជៈចំនួន ២៥កេស ទឹកសុទ្ធ៖ ចំនួន ៣៥កេស និង៣៥យួរ ថវិកាចំនួន ៣លានរៀល។ ការផ្ដល់ជូននូវសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកានេះ គឺដើម្បីជួយដល់រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំចាត់ចែងក្នុងសកម្មភាពការងារមនុស្សធម៌ ក្នុងការយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយ ឬគ្រោះផ្សេងៗនៅក្នុងមូលដ្ឋានខេត្តមណ្ឌលគិរីឱ្យបានទាន់ពេលវេលា៕

Related News

ឯកឧត្តម គង់ គីមនី បានកោតសរសើរចំពោះស្មារតីស្ម័គ្រចិត្ត និងការសម្រេចចិត្តរបស់ក្មួយៗ ដែល បានចូលរួមបំពេញកាតព្វកិច្ចយោធា ដោយមានឆន្ទៈចូលរួមបម្រើជាតិ និងប្រជាជន
Leadership activities
ឯកឧត្តម គង់ គីមនី បានកោតសរសើរចំពោះស្មារតីស្ម័គ្រចិត្ត និងការសម្រេចចិត្តរបស់ក្មួយៗ ដែល បានចូលរួមបំពេញកាតព្វកិច្ចយោធា ដោយមានឆន្ទៈចូលរួមបម្រើជាតិ និងប្រជាជន
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយយុវជនត្រូវចូលបំពេញកាតព្វកិច្ចយោធាវគ្គទី១ ឯកឧត្តម គង់ គីមនី មានប្រសាសន៍ថា ការស្ម័គ្រចិត្ត របស់ក្មួយៗនៅពេលនេះ គឺជាគំរូដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការបណ្តុះស្មារតីស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងការរួមចំណែកក្នុងកិច្ចការសង្គម។ នេះជាការបង្ហាញឱ្យឃើញថា យុវជន កម្ពុជាមានឆន្ទៈ និងមនសិការស្នេហាជាតិ ក្នុងការចូលរួមថែរក្សា និងការពារមាតុភូមិ។ ពិធីនេះបានរៀបចំឡើងនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
កិច្ចប្រជុំសាមញ្ញលេីកទី២៩ អាណត្តិ៤ របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី
Leadership activities
កិច្ចប្រជុំសាមញ្ញលេីកទី២៩ អាណត្តិ៤ របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជេីញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលេីកទី២៩ អាណត្តិ៤ របស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
ពិធីជួបសំណេះសំណាល និងសម្តែងការគួរសម របស់គណៈប្រតិភូឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា
Leadership activities
ពិធីជួបសំណេះសំណាល និងសម្តែងការគួរសម របស់គណៈប្រតិភូឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និង លោក ឌឹម នី អភិបាលខេត្តស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំជួបសំណេះសំណាល និងទទួលការសម្តែងការគួរសមពីសំណាក់គណៈប្រតិភូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែតុលា ឆ្នាំ២០២៦​ របស់រដ្ឋបាលខេត្តមណ្ឌលគិរី​
Leadership activities
កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែតុលា ឆ្នាំ២០២៦​ របស់រដ្ឋបាលខេត្តមណ្ឌលគិរី​
នៅព្រឹកថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គង់​ គឹមនី​ អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី​ បានអញ្ជេីញជាអធិបតីភាព​ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៦​ និងទិសដៅអនុវត្តការងារបន្ត​ របស់រដ្ឋបាលខេត្តមណ្ឌលគិរី​ ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះជួបសំណេះសំណាល មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត
Leadership activities
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះជួបសំណេះសំណាល មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត
ដើម្បីលើកទឹកចិត្ត និងជំរុញដល់ការអនុវត្តកិច្ចការងារប្រចាំថ្ងៃរបស់មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គីមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងភ្នាក់ងារល្បាត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ដែលទទួលបានដីឡូតិ៍ និងផ្ទះ ក្នុងគម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃ
Leadership activities
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ដែលទទួលបានដីឡូតិ៍ និងផ្ទះ ក្នុងគម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃ
នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម គង គឹមនី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ដែលមានសិទ្ធិទទួលបានដីឡូតិ៍ និងផ្ទះ ដើម្បីទៅរស់នៅក្នុងគម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃ សំដៅរួមគ្នាអភិវឌ្ឍដោយចីរភាព ស្ថិតនៅឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមិត្តភាព នៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
Read More

Latest News

សមាជិកក្រុមប្រឹក្សាខេត្តតាកែវចាត់ទុកការកសាងរូបសំណាកបង្កងនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងខេត្តតាកែវកាន់តែច្រើនឡើង
Leadership activities

សមាជិកក្រុមប្រឹក្សាខេត្តតាកែវចាត់ទុកការកសាងរូបសំណាកបង្កងនឹងជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងខេត្តតាកែវកាន់តែច្រើនឡើង

សមាជិកក្រុមប្រឹក្សាខេត្តតាកែវបានសម្ដែងការសាទរចំពោះរដ្ឋបាលខេត្តតាកែវ ដែលបានកសាងសមិទ្ធផលថ្មីរូបសំណាកបង្កងបាញ់ទឹក នៅមាត់បឹងតាកែវកណ្ដាលក្រុងដូនកែវ ដោយចាត់ទុកសមិទ្ធផលថ្មីនេះវាបានជួយទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាលេងកម្សាន្ត ក្នុងក្រុងដូនកែវកាន់តែច្រើនជាពិសេសវានិងជួយលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋថែមទៀត។

Takeo provincial dept. of information
Takeo provincial dept. of information
Read More
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការរៀបចំសោភ័ណភាពជុំវិញមាត់បឹងតាកែវ
Leadership activities

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការរៀបចំសោភ័ណភាពជុំវិញមាត់បឹងតាកែវ

អភិបាលខេត្តតាកែវ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំជុំវិញ បរិវេណរូបសំណាកបង្កង សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញមាត់បឹងតាកែវ ។

Takeo provincial dept. of information
Takeo provincial dept. of information
Read More
មន្ទីរការងារខេត្តតាកែវ ចុះដោះស្រាយវិវាទការងារនៅរោងចក្រស្បែកជើង ប្រាយ ហ្វ្លាស់ស៊ីង ទទួលបានលទ្ធផលសះជា និងឈានដល់ការសម្រុះសម្រួលបញ្ចប់កូដកម្ម
Social security

មន្ទីរការងារខេត្តតាកែវ ចុះដោះស្រាយវិវាទការងារនៅរោងចក្រស្បែកជើង ប្រាយ ហ្វ្លាស់ស៊ីង ទទួលបានលទ្ធផលសះជា និងឈានដល់ការសម្រុះសម្រួលបញ្ចប់កូដកម្ម

ខេត្តតាកែវ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក មឹង វិរិយា បានដឹកនាំមន្ត្រីអធិការកិច្ចការងារ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ដោះស្រាយករណីកូដកម្មរបស់កម្មករនិយោជិត នៅក្រុមហ៊ុន ប្រាយ ហ្វ្លាស់ស៊ីង ឯ.ក (Bright Flushing Co., Ltd.) ដែលជា រោងចក្រផលិតស្បែកជើង ស្ថិតនៅក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

Takeo provincial dept. of information
Takeo provincial dept. of information
Read More
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំអាជ្ញាធរខេត្តតាកែវ បន្តពង្រឹងការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»
Leadership activities

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំអាជ្ញាធរខេត្តតាកែវ បន្តពង្រឹងការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»

តាកែវ៖ ឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរខេត្តតាកែវ រួមនឹងមន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ និងបន្តពង្រឹងការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានកាន់តែល្អប្រសើរថែមទៀតជូនបងប្អូនប្រជាពលរដ្ឋ។

Takeo provincial dept. of information
Takeo provincial dept. of information
Read More