Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterSom samphas

Agriculture
ពលរដ្ឋក្រ១នឹងក្រ២ ចំនួន ៣៤២ គ្រួសារក្នុងស្រុកត្រាំកក់ នឹងទទួលបានផ្ទះសំណាញ់ដាំបន្លែពី «គម្រោង EMPOWER» ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ
ត្រាំកក់៖ ប្រជាពលរដ្ឋ គ្រួសារក្រក្រីកម្រិត១ (ក្រ១) ក្រកម្រិត២ (ក្រ២) និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៣៤២ គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកត្រាំកក់ រួមមាន ឃុំត្រាំកក់ ឃុំត្រពាំងធំខាងត្បូង និងឃុំអង្គតាសោម នឹងទទួលបានផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព ពី «គម្រោង EMPOWER» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយសម្រាលជីវភាព និងបង្កើនប្រាក់ចំណូលជាប្រចាំថ្ងៃ។

