Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterSom samphas

Development
មន្ទីរសាធារណការខេត្តតាកែវ បន្តសកម្មភាពថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានយ៉ាងសកម្ម ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
តាកែវ៖ ក្រោមការណែនាំ និងដឹកនាំផ្ទាល់ពី លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការខេត្ត បានខិតខំប្រឹងប្រែងបន្តសកម្មភាពចុះថែទាំ ជួសជុល និងពិនិត្យគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែក្នុងខេត្ត នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ។


Development
តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទ ១២ខ្សែ ប្រវែងជាង ១២០គីឡូម៉ែត្រ នៅស្រុកចំនួន៦ ក្នុងខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃអង្គារ ០១ ខែកញ្ញា ឆ្នាំ២០២៦ នេះ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមដំណើរដោយ លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ព្រមទាំងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃគុណភាពផ្លូវជនបទចំនួន ១២ខ្សែ ដែលមានប្រវែងសរុបជាង ១២០គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកចំនួន៦ នៃខេត្តតាកែវ ដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តជាអ្នកជួសជុល និងថែទាំ។


Development
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ «កម្ពុជារយៈពេល ២៨ឆ្នាំចុងក្រោយ ប្រឹងកសាងប្រទេសជាតិពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា»
តាកែវ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៨ ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញមក ពោលគឺក្នុងរយៈពេល ២៨ឆ្នាំចុងក្រោយនេះ កម្ពុជាបានខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាតដៃទទេ រហូតសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយ៉ាងសន្ធឹកសន្ធាប់ដូចសព្វថ្ងៃនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា។


Development
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះសិក្សាទីតាំងប្រឡាយទឹក ១ខ្សែ ប្រវែងជិត ១គីឡូម៉ែត្រ ក្នុងស្រុកទ្រាំង ដើម្បីស្តារឡើងវិញជូនប្រជាកសិករ
តាកែវ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការទាញយកប្រភពទឹកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សហការជាមួយអាជ្ញាធរភូមិ-ឃុំ បានចុះសិក្សាស្រាវជ្រាវទីតាំងប្រឡាយទឹកចំនួន ១ខ្សែ ដែលមានប្រវែង ៩៥០ម៉ែត្រ ស្ថិតនៅភូមិអង្គុញ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។


Development
មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ៖សុខសន្តិភាពជាបុព្វហេតុដែលមិនអាចខ្វះបាន ក្នុងការធ្វើអោយវិស័យព្រះពុទ្ធចក្រ និង អាណាចក្រ មានការរីកចម្រើន
មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ៖សុខសន្តិភាពជាបុព្វហេតុដែលមិនអាចខ្វះបាន ក្នុងការធ្វើអោយវិស័យព្រះពុទ្ធចក្រ និង អាណាចក្រ មានការរីកចម្រើន
តាកែវ៖ថ្លែងនៅចំពោះព្រះភ័ក្រព្រះសង្ឃ មន្រ្តីរាជការ តាជី យាយជី បងប្អូនប្រជាពលរដ្ឋ ប្រមាណជាង១ពាន់នាក់ ក្នុងឱកាសអញ្ជើញសម្ភោធឆ្លងមហាកុដិ និងសមិទ្ធិផលនានា នៅវត្តអង្គមន្រ្តី ស្ថិតក្នុងឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ទួន ស៊ីផាន់
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកត្រាំកក់ បានលើកឡើងពីតម្លៃសុខសន្ដិភាពដែលមិនអាចខ្វះបានក្រោមការលះបង់សាច់ស្រស់ឈាមស្រស់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានធ្វើឲ្យវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដើរទន្ទឹមគ្នា និងមានការរីកចម្រើនឥតឈប់ឈរគួរជាទីមោទនៈ។


Development
រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់
លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំស្ដីពី “ការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់” ។


Development
អភិបាលខេត្តតាកែវ ទស្សនកិច្ចសិក្សាពីខ្សែច្រវាក់ផលិតកម្មថាមពលសឡា នៅក្រុង Wenzhou ប្រទេសចិន
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខេត្ត ចូលទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់ នៅក្រុមហ៊ុន LANDP ELECTRICAL CO., LTD ដែលជាក្រុមហ៊ុនឈានមុខគេមួយលើការផលិតបន្ទះសឡា គ្រឿងបង្គុំ និងប្រព័ន្ធស្តុកទុក ព្រមទាំងចែកចាយថាមពលអគ្គិសនីដើរដោយប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលមានទីតាំងស្ថិតនៅទីក្រុង Wenzhou ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន។


Development
អភិបាលស្រុកអង្គរបូរី ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលើគម្រោងផ្លូវបេតុងអាម៉េមូលនិធិឃុំឆ្នាំ២០២៥
លោកអភិបាលស្រុក បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលផលផ្ទាល់ពីគម្រោង។


Development
អភិបាលខេត្តតាកែវ និងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ទទួលជួបរដ្ឋមន្ត្រីកសិកម្មលីបេរីយ៉ា ជម្រុញការស្វែងយល់ពីសហគមន៍កសិកម្មទំនើប និងឱកាសវិនិយោគ
នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា) រួមជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អាឡិចសាន់ឌើរ នូនេតា (Alexander Nuetah) រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសលីបេរីយ៉ា នៅទីស្នាក់ការការិយាល័យសហគមន៍ប្រើប្រាស់ទឹកប្រឡាយតាស៊ូង ក្នុងស្រុកព្រៃកប្បាស។

