
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកិច្ចប្រជុំបូកសរុបការងារនគរបាល ៩ខែ និងណែនាំឱ្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវ
តាកែវ៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដឹកនាំ «កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រយៈពេល ៩ខែ ឆ្នាំ២០២៦ ព្រមទាំងដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត» ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ ព្រមទាំងលោកអធិការនគរបាលក្រុង-ស្រុកទាំង១០ ទូទាំងខេត្តតាកែវ។











