
សមត្ថកិច្ចកម្ពុជាធ្វើការបណ្ដេញជនជាតិវៀតណាម ៤៧នាក់ ចេញពីប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ពាក់ព័ន្ធបទល្មើស គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ
តាកែវ៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដឹកនាំដោយ លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍ នៅព្រឹក ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ នេះ បានសហការជាមួយក្រុមការងារនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សុខ ហេង អនុប្រធាននាយកដ្ឋាន បានអនុវត្តវិធានការបណ្ដេញជនជាតិវៀតណាមសរុប ៤៧នាក់ (ស្រី ១១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ខេត្តតាកែវ។











