
លោកជំទាវ សុខ កែវ ច័ន្ទសារុន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារមណ្ឌលសុខភាពថ្មី ក្នុងស្រុកសំរោង ខេត្តតាកែវ និងបានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ដល់មណ្ឌលសុខភាពខ្វាវ
លោកជំទាវ សុខ កែវ ច័ន្ទសារុន និងក្រុមគ្រួសារ កាលពីពេលថ្មីៗនេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារមណ្ឌលសុខភាពថ្មី ១ខ្នង ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។







