
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយ ដែលលោក អ៊ុំ សំអាន មិនទាន់ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធឯកសារ និងភស្តុតាងទាំងឡាយ ដែលលោកមាន លើរឿងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មកដល់ពេលនេះ គឺរយៈពេល៤ថ្ងៃហើយ ដែលសម្តេចមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្តេចចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩







