
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន ចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល ជាពិសេសត្រូវពង្រឹងធនធានមនុស្ស ព្រមទាំងសម្ភារៈ សម្រាប់ឆ្លើយតប។







