
ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនា និងជួសជុលផ្លូវខេត្តលេខ ១TK៨ ស្ថិតក្នុងស្រុកអង្គរបូរី
តាកែវ៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់លើកិច្ចដំណើរការស្ថាបនា និងជួសជុល ផ្លូវខេត្តលេខ ១TK៨ ដែលស្ថិតនៅភូមិសាស្ត្រ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីធានាឱ្យការដ្ឋានអនុវត្តបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងឆាប់រួចរាល់ ឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។







