
ឯកឧត្តម វ៉ី សំណាង៖ ភាពជឿជាក់ និងគាំទ្រយ៉ាងមុតមាំពីប្រជាពលរដ្ឋ ជាកម្លាំងចលករធ្វើឱ្យគណបក្សប្រជាជនកម្ពុជា រីកចម្រើនយ៉ាងគំហុកជាបន្តបន្ទាប់មកដល់បច្ចុប្បន្ន
តាកែវ៖ ឯកឧត្តម វ៉ី សំណាង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានយុវជនគណបក្សខេត្តតាកែវ បានគូសបញ្ជាក់ថា ចំនួនបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលមានទំនុកចិត្ត និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា មានការកើនឡើងយ៉ាងគំហុកជាបន្តបន្ទាប់។







