
ឯកឧត្តម វ៉ី សំណាង អញ្ជើញប្រកាសតែងតាំង លោក សាយ វណ្ណៈ ជាប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកបាទី
តាកែវ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង លោក សាយ វណ្ណៈ ជាប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ត្រីបក្ស និងសមាជិក សមាជិកា យ៉ាងច្រើនកុះករផងដែរ ។







