Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterSom samphas

Leadership activities
ថវិកាមរណៈសង្គ្រោះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន
លោក ភួន ឈីម អភិបាល នៃគណៈអភិបាល ស្រុកកោះអណ្ដែត ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសពលោក កង កាន ដែលជា សមាជិកសមាគមអតីតយុទ្ធជន និងជានិវត្តជនកម្ពុជាខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ពិធីនេះបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិត្រពាំងកក់ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត។


Leadership activities
តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល និងនាំយកថវិកាជាអំណោយរបស់សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ថវិកា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប៊ិន ឈិន និងថវិកាផ្ទាល់ខ្លួនរបស់អ្នកតំណាងរាស្រ្ត ឧបត្ថម្ភជូនគ្រួសារវីរកងទ័ពជួរមុខ ៤៧គ្រួសារ នៅក្រុងដូនកែវ
លោកជំទាវ និន សាផុន ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ឯកឧត្តម ស៊ូ ភិរិន្ទ លោកជំទាវ នូ សុវណ្ណនី និងឯកឧត្តម អ៉ិត សុខ អមដំណើរដោយក្រុមចលនា ស្ត្រីនៃក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ


Leadership activities
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពារាម ស្រុកបាទី បើកវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ
ឯកឧត្តម ហួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការក្រសួង ប.ទ. និងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានឃុំពារាម រួមជាមួយ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “វេទិកា សាធារណៈ” ឃុំពារាម ស្រុកបាទី ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណវត្តបន្ទាយរី។

