Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterSom samphas

Leadership activities
ឯកឧត្តម បណ្ឌិត ម៉ក់ ជីតូ ជំរុញឱ្យរដ្ឋបាលស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិ ភាព” និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Scam Online)
កិច្ចប្រជុំបូកសរុបលទ្ធផល តាម ដានត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោ បាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»


Authority activities
រដ្ឋបាលស្រុកកោះអណ្តែត សហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចែកសម្ភារកីឡាដល់សិស្សានុសិស្ស និងចុះពិនិត្យសាលាមត្តេយ្យសហគមន៍
ឯកឧត្ដម ជា មុនីរិទ្ធ និងឯកឧត្ដម កឹម ចន្ធូ តំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងលោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត អញ្ជើញចុះពិនិត្យការដ្ឋានអប់រំសំខាន់ៗចំនួនពីរទីតាំង ក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត ។


Leadership activities
ឯកឧត្តម វ៉ី សំណាង ណែនាំលោកប្រធានមន្ទីរវប្បធម៌ថ្មីរៀបចំទិវាវប្បធម៌ជាតិនៅគ្រប់ក្រុង-ស្រុក ខណៈក្រសួងចង្អុលបង្ហាញឱ្យធ្វើមុនគេនៅស្រុកអង្គរបុរី ដែលជាទឹកដីកំណើតអរិយធម៌ខ្មែរ
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ ដល់លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តដែលទើបតែងតាំងថ្មី ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងរៀបចំទិវាវប្បធម៌ជាតិ ៣មីនា ឱ្យបានគ្រប់ក្រុង-ស្រុកទូទាំងខេត្តតាកែវ។


Authority activities
រដ្ឋបាលស្រុកបូរីជលសារ រៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
ឯកឧត្ដមបណ្ឌិត ម៉ុក ជីតូ រដ្ឋលេខាធិការក្រសួង មហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាល អភិបាលរងស្រុក កងកម្លាំងទាំង៣លោកនាយករងរដ្ឋបាល សាលាខេត្ត លោក-លោកស្រីតំណាងប្រធានមន្ទីរ-អង្គភាព លោកគ្រូ-អ្នកគ្រូ មេឃុំ មេភូមិ យុវជនកាយរឹទ្ធិ កាកបាទក្រហម និងប្រជាការពារជាច្រើនរូប។


Authority activities
អភិបាលខេត្តតាកែវ ណែនាំមន្រ្តីច្រកទ្វាព្រំដែនពង្រឹងការត្រួតពិនិត្យទំនិញឱ្យបានម៉ត់ចត់ ដើម្បីធានាសុវត្ដិភាពដល់អ្នកប្រើប្រាស់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានធ្វើការណែនាំដល់មន្រ្តីដែលប្រចាំការតាមច្រកទ្វាព្រំដែនវៀតណាមទាំងអស់ក្នុងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ ពង្រឹងនិងបង្កើនការត្រួតពិនិត្យរាល់មុខទំនិញគ្រប់ប្រភេទដែលនាំចូលពីប្រទេសវៀតណាម មកកាន់កម្ពុជាតាមច្រកខេត្តតាកែវ។


Authority activities
ថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង នាំយកអំណោយមនុស្សធម៌ជួយសង្គ្រោះគ្រួសាររងគ្រោះ ដោយអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង នៅឃុំខ្វាវ
លោក កៅ វគ្គសែល អភិបាល នៃគណៈអភិបាលស្រុកសំរោង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំរោង រួមដំណើរដោយ លោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខាស្រុក លោកស្រីមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ទៅឧបត្ថម្ភជួយសម្រាលទុក្ខលំបាកដល់គ្រួសារប្រជា ពលរដ្ឋរងគ្រោះដោយសារគ្រោះអគ្គិភ័យ។


Leadership activities
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម៖ សម្តេចតេជោ-ធិបតី តែងតែគិតគូរអំពីសុខទុក្ខ និងការរស់នៅបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់រូប
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងពីការគិតគូរអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់រូប និងការដឹងគុណចំពោះអ្នកមានគុណបំណាច់លើជាតិមាតុភូមិ ។


Leadership activities
លោកជំទាវ និន សាផុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារយុទ្ធជនពលីចំនួន ២គ្រួសារ នៅស្រុកត្រាំកក់
លោកជំទាវ និន សាផុន តំណាង រាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្ម ការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) និងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ អមដំណើរដោយលោកជំទាវ នូ សុវណ្ណនី អនុប្រធានក្រុមការងារចលនាស្ត្រី និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោកជំទាវ សុខ កែវ ច័ន្ទសារុន អនុប្រធានក្រុមការងារចលនាស្ត្រី លោកជំទាវ លោកស្រី សមាជិកាក្រុមការងារចលនាស្រ្តីនៃក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ លោក ទូច ចន្ធី អភិបាលរងស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាទៅឧបត្ថម្ភជូនគ្រួសារយុទ្ធជនពលីជីវិតនៅសមរភូមិមុខចំនួន ០២គ្រួសារ ស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។


Leadership activities
មន្ដ្រីជាន់ក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តតាកែវ បន្ដយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ
តាកែវ ៖ ឯកឧត្តម ផាន់ ចាន់ថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំថ្នាក់ដឹកនាំខេត្តតាកែវ ត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសត្រូវបន្តអនុវត្តវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។
ការណែនាំរបស់ឯកឧត្តម ផាន់ ចាន់ថុល នាឱកាសអញ្ជេីញងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តតាកែវ ចំនួន ៣រូប


Leadership activities
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចូលរួមក្នុងវេទិកា «ពិភាក្សាជាមួយយុវជនខេត្តតាកែវ» ជាគោលដៅខេត្តទី១៧
ខេត្តតាកែវ ជាខេត្តគោលដៅទី១៧ នៃវេទិកា «ពិភាក្សាជាមួយយុវជន» ដែលរៀបចំឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដើម្បីឈ្វេងយល់ និងក្តាប់សតិអារម្មណ៍របស់យុវជន តាមរយៈការលើកឡើងជាសំណូមពរ មតិយោបល់ និងក្តីចម្ងល់នានា ដោយសេរី ក្នុងនាមមហាគ្រួសារគណបក្សប្រជាជនកម្ពុជា


Leadership activities
អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា ដើម្បីធានាបាននូវសុខសន្តិភាព និងសុវត្ថិភាពពេញលេញនៅតាមតំបន់ព្រំដែន។


Health
សិក្ខាសាលាស្តីពីការធ្វើសមាហរណកម្មសកម្មភាពឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ សង្កាត់ និងការផ្សព្វផ្សាយនិយាមប្រតិបត្តិថ្នាក់ក្រោមជាតិ
នៅសាលប្រជុំផ្ទះសំណាក់ដូនកែវ មានរៀបចំសិក្ខា សាលាដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ។


Social security
ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្រាំកក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់
លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់ (កាលពីថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦) ចំនួន ០៤ គ្រួសារ ស្ថិតនៅភូមិពោធិដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

