រដ្ឋបាលក្រុងដូនកែវ រៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីក្រុង

រដ្ឋបាលក្រុងដូនកែវ រៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទីក្រុង

លោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលក្រុងដូនកែវ បានដឹកនាំលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សហការី និងក្រុមការងាររដ្ឋបាលក្រុង ចុះបំពេញសកម្មភាពសម្អាតអនាម័យ និងបរិស្ថាននៅតាមទីសាធារណៈ។

ព័ត៌មានថ្មីៗ

កម្លាំងអធិការកិច្ចរដ្ឋបាលជលផល និងរដ្ឋបាលស្រុកអង្គរបូរី ចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវត្រីពង!
Authority activities

កម្លាំងអធិការកិច្ចរដ្ឋបាលជលផល និងរដ្ឋបាលស្រុកអង្គរបូរី ចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវត្រីពង!

ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងសមត្ថកិច្ច និងក្រុមការងារចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទយ៉ាងសកម្ម ក្នុងរដូវត្រីពង និងត្រីធម្មជាតិ ដើម្បីការពារ និងអភិរក្សធនធានជលផលនៅក្នុងមូលដ្ឋាន។

Takeo provincial dept. of information
Takeo provincial dept. of information
អានបន្ត
អភិបាលខេត្តតាកែវ បញ្ជាឱ្យបិទអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានណា ដែលឆ្លៀតឱកាសតម្លើងថ្លៃក្នុងសម័យប្រឡងបាក់ឌុប
Leadership activities

អភិបាលខេត្តតាកែវ បញ្ជាឱ្យបិទអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានណា ដែលឆ្លៀតឱកាសតម្លើងថ្លៃក្នុងសម័យប្រឡងបាក់ឌុប

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង-ស្រុក ឱ្យចុះតាមដាន និងពិនិត្យមើលឱ្យបានច្បាស់លាស់ ចំពោះទីតាំងសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋាននានា ជៀសវាងការឆ្លៀតឱកាសតម្លើងថ្លៃក្នុងកំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រសិនបើប្រទះឃើញមានករណីតម្លើងថ្លៃ ត្រូវចាត់វិធានការបិទអាជីវកម្មភ្លាមៗ ដោយគ្មានការយោគយល់ឡើយ។

Takeo provincial dept. of information
Takeo provincial dept. of information
អានបន្ត
ក្រសួងមហាផ្ទៃ ជំរុញការដោះស្រាយបញ្ហា «បុគ្គលម្នាក់មានអត្តសញ្ញាណច្រើន» ជាបន្ទាន់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
Leadership activities

ក្រសួងមហាផ្ទៃ ជំរុញការដោះស្រាយបញ្ហា «បុគ្គលម្នាក់មានអត្តសញ្ញាណច្រើន» ជាបន្ទាន់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម

តាកែវ៖ នៅក្នុងប្រទេសដែលប្រកាន់យកនីតិរដ្ឋ ការដែលបុគ្គលម្នាក់មានឈ្មោះ ឬអត្តសញ្ញាណច្រើនផ្សេងៗគ្នា គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលអាចជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ហេតុនេះ ការដោះស្រាយ និងកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស គឺជាកិច្ចការចាំបាច់បំផុតដែលមិនអាចមើលរំលងបានឡើយ។

Takeo provincial dept. of information
Takeo provincial dept. of information
អានបន្ត
រដ្ឋបាលស្រុកទ្រាំង ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅផ្សារល្វេ និងផ្សារកំពង់ជ្រៃ ដើម្បីលើកកម្ពស់សោភ័ណភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ
Authority activities

រដ្ឋបាលស្រុកទ្រាំង ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅផ្សារល្វេ និងផ្សារកំពង់ជ្រៃ ដើម្បីលើកកម្ពស់សោភ័ណភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ

លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាល ស្រុកទ្រាំង បានអញ្ជើញដឹកនាំកម្លាំងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅទីតាំង ផ្សារល្វេ និង ផ្សារកំពង់ជ្រៃ ។

Takeo provincial dept. of information
Takeo provincial dept. of information
អានបន្ត