
ក្រសួងមហាផ្ទៃ ជំរុញការដោះស្រាយបញ្ហា «បុគ្គលម្នាក់មានអត្តសញ្ញាណច្រើន» ជាបន្ទាន់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម
តាកែវ៖ នៅក្នុងប្រទេសដែលប្រកាន់យកនីតិរដ្ឋ ការដែលបុគ្គលម្នាក់មានឈ្មោះ ឬអត្តសញ្ញាណច្រើនផ្សេងៗគ្នា គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលអាចជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ដល់វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ហេតុនេះ ការដោះស្រាយ និងកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស គឺជាកិច្ចការចាំបាច់បំផុតដែលមិនអាចមើលរំលងបានឡើយ។










