
កម្លាំងអធិការកិច្ចរដ្ឋបាលជលផល និងរដ្ឋបាលស្រុកអង្គរបូរី ចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវត្រីពង!
ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងសមត្ថកិច្ច និងក្រុមការងារចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទយ៉ាងសកម្ម ក្នុងរដូវត្រីពង និងត្រីធម្មជាតិ ដើម្បីការពារ និងអភិរក្សធនធានជលផលនៅក្នុងមូលដ្ឋាន។










