
ឯកឧត្តម សុខ ពុទ្ធិវុធ រំលឹកប្រាប់ពលរដ្ឋពីកត្តាសន្តិភាពដែលធ្វើឲ្យវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនឥតឈប់ឈរ
តាកែវ៖ក្នុងឱកាសអញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តសេរីសោភ័ណ ហៅវត្តព្រៃមៀន ស្ថិតក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បានលើកឡើងថាបច្ចុប្បន្ននេះវិស័យព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាកាន់តែមានការរីកចម្រើនដោយសារតែប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។









