
អាជ្ញាធរខេត្តតាកែវជម្រុញមន្ទីរអង្គភាព និងក្រុង-ស្រុក សំអាតអនាម័យ បរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងទាក់ទាញភ្ញៀវទេសចរណ៍
លោក ងិន ងិនដា អភិបាលរងខេត្តតាកែវ បានធ្វើការជម្រុញ និងណែនាំឱ្យបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ត្រូវបន្តសកម្មភាពជាប្រចាំក្នុងការចូលរួមសម្អាតអនាម័យបរិស្ថានជុំវិញមន្ទីរ ក៏ដូចជាតាមដងផ្លូវសាធារណៈនានា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពកាន់តែស្រស់ស្អាត។









