
អាជ្ញាធរស្រុកអង្គរបូរី ចុះពិនិត្យ និងកែសម្រួលផ្លូវ ១TK៨ ប្រវែង ១,៧០០ ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងឃុំគោកធ្លក
តាកែវ៖ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាជ្ញាធរស្រុកអង្គរបូរី សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ បានចុះអន្តរាគមន៍ភ្លាមៗ ដោយបានបញ្ជូនគ្រឿងចក្រចុះកាយ ឈូសឆាយ និងកែសម្រួលផ្លូវលំមួយខ្សែប្រវែង ១,៧០០ ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ។











