
ឯកឧត្តម ខូវ មករា អញ្ជើញដឹកនាំក្រុមការងារចុះកាន់បិណ្ឌទី១៣ នៅវត្តព្រៃម្លូ និងវត្តព្រះពុទ្ធកស្សបោ ក្នុងស្រុកកោះអណ្ដែត
តាកែវ៖ នាថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះអណ្ដែត បានអញ្ជើញដឹកនាំប្រតិភូ នាំយកនូវទេយ្យវត្ថុ ទេយ្យទាន និងបច្ច័យ ចូលរួមក្នុងពិធីកាន់បិណ្ឌទី១៣ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តព្រៃម្លូ និងវត្តព្រះពុទ្ធកស្សបោ ស្ថិតក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ។










