
អភិបាលខេត្តតាកែវ ប្រាប់មន្ត្រីពន្ធដារឱ្យពិចារណាឱ្យបានច្បាស់លាស់ មុននឹងធ្វើការដំឡើងពន្ធអចលនទ្រព្យ និងពន្ធប្រថាប់ត្រា
តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានធ្វើការណែនាំដល់មន្ត្រីសាខាពន្ធដារខេត្តតាកែវ ត្រូវធ្វើការសិក្សា និងពិចារណាឱ្យបានល្អិតល្អន់ មុននឹងធ្វើការដំឡើងពន្ធអចលនទ្រព្យ និងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ។








