
ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៣៣គ្រួសារ ក្នុងស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកអង្គរបូរី ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ
តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា និងមន្រ្តីអនុសាខា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌របស់សាខាមកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១៣៣គ្រួសារក្នុងនោះមានស្រុកព្រៃកប្បាសចំនួន៧៣ ខ្នងផ្ទះ (រលំទាំងស្រុង១៧ខ្នងផ្ទះ) ស្រុកបាទី ៤៩ខ្នងផ្ទះ និងស្រុកអង្គរបូរី១១ខ្នងផ្ទះ(រលំទាំងស្រុង១ខ្នង)។








