
ឯកឧត្តម វ៉ី សំណាង អញ្ជើញជួបសំណេះសំណាល និងជូនដំណើរកងបម្រុងចំនួន ២២១នាក់ ទៅបំពេញកាតព្វកិច្ចយោធា នៅសាលាហ្វឹកហ្វឺនកងទ័ព
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ និងគូសបញ្ជាក់ថា នេះគឺជាកិត្តិយស និងជាមោទនភាពដ៏ធំធេងបំផុតសម្រាប់ខេត្តតាកែវ ដែលមានប្អូនៗ កូនក្មួយជាយុវជនដ៏ប្រពៃ ប្រកប ដោយស្មារតីស្នេហាជាតិមាតុភូមិយ៉ាងជ្រាលជ្រៅ ហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងសុខភាពផ្ទាល់ខ្លួន ចាកចេញពីគ្រួសារទៅចូលរួមហ្វឹកហ្វឺនកងទ័ព .








