
មន្ទីរធនធានទឹកខេត្តស្ទឹងត្រែង សហការជាមួយសហគមន៍កសិករ ជួសជុល និងថែទាំផ្លូវខ្នងទំនប់ប្រព័ន្ធធារាសាស្ត្រអូរពូក ប្រវែង ២ ៥០០ម៉ែត្រ ដើម្បីសម្រួលការធ្វើដំណើរ
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានសហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹក អនុវត្តការងារថែទាំ និងជួសជុលផ្លូវខ្នងទំនប់ប្រព័ន្ធធារាសាស្ត្រអូរពូក ប្រវែង ២ ៥០០ម៉ែត្រ ក្នុងឃុំកំភុន ស្រុកសេសាន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។











