
ពលរដ្ឋជាង ២ពាន់គ្រួសារ នៅឃុំអូរស្វាយ ទទួលបានធុងចម្រោះទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ
(ខេត្តស្ទឹងត្រែង)៖ ប្រជាពលរដ្ឋសរុប ២ ៣៤៤គ្រួសារ រស់នៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ទទួលបានធុងចម្រោះទឹកស្អាតយកទៅប្រើប្រាស់ក្នុងគ្រួសារ នៅក្នុងសកម្មភាពចុះចែកដោយផ្ទាល់ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រោមកិច្ចសហការរវាងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង។











