
រដ្ឋបាលស្រុកបាទី បន្តពង្រឹងការបង្ការ និងបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)
លោក សាយ វណ្ណះ អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដើម្បីពិនិត្យ និងបន្តតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។











