
ក្នុងចំណោមអ្នកបង្ករគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១០ករណី គឺមាន ៨ករណី បានប្រើប្រាស់យានជំនិះរបស់អ្នកដទៃ
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អនុគណៈកម្មាការសុវត្ថភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១០ករណី គឺមានចំនួន ៨ករណី ជនបង្ករបានប្រើប្រាស់យានជំនិះ ដោយខ្ចីគេ មិនមែនជារបស់ខ្លូនឡើយ។











