
ឯកឧត្តម គោស៊ុំប៊ុនសឿត បានលើកឡើងថាការរៀបចំគម្រោងចំណូលថវិកាសម្រាប់ឆ្នាំ ២០២៧ មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ
រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម គោស៊ុំប៊ុនសឿត បានលើកឡើងថា៖ ការរៀបចំគម្រោងចំណូលថវិកាសម្រាប់ឆ្នាំ ២០២៧ មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ការលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំគម្រោងចំណូលថវិកាឆ្នាំ ២០២៧របស់រដ្ឋបាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីនាយកនាយករងរដ្ឋបាលខេត្ត នាយកនាយករងទីចាត់ការនិងប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។











