
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ពលរដ្ឋ បើមានកូនចៅក្តៅខ្លួនខុសធម្មតា ត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ជៀសវាងការផ្សំថ្នាំព្យាបាលខ្លួនឯង
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវការអំពាវនាវ និងដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពកូនចៅតូចៗ ក្នុងរដូវវស្សានេះ។











