
វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពកម្លាំងមូលដ្ឋានសឹករងខេត្តជូនដល់ប្រជាការពារ
សិក្ខាកាមទាំងអស់ជាប្រជាការពារភូមិ នឹងទទួលបានការផ្លាស់ប្ដូរ ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង រួមមាន យុទ្ធវិធីបម្រើប្រយុទ្ធ និងការការពារខ្លួន ការយល់ដឹងពីរបៀបការពារខ្លួន និងការឆ្លើយតបចំពោះសភាពការណ៍គ្រោះថ្នាក់ជាក់ស្ដែងត្រូវសហការជាមួយជំនាញក្នុងការចុះល្បាត ការសហការជាមួយកម្លាំងប្រដាប់អាវុធ និងនគរបាលរដ្ឋបាលឃុំ-សង្កាត់ ក្នុងស្មារតីការពង្រឹងស្មារតីទទួលខុសត្រូវ ភាពស្មោះត្រង់ និងការបម្រើប្រជាពលរដ្ឋដោយបេះដូង។











